សៀវភៅកូនស្វាឆ្លាត បាន​ទៅដល់​ដៃលោកគ្រូ អ្នកគ្រូ​នៅតាមបណ្ដាខេត្ត​មួយ​ចំនួន

ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​បោះពុម្ព​ផ្សាយ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ តាមរយៈ​ប្រកាស​លេខ​ ៦៧១ អយក.ប្រក ចុះ​ថ្ងៃពុធ ៩​កើត ខែចេត្រ​ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ០១ ខែមេសា ឆ្នាំ​២០២០ និង​ប្រកាស​លេខ​ ១០៨៩ អយក.ប្រក ចុះ​ថ្ងៃអង្គារ​ ១៥កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​ ០៤ ខែសីហា ឆ្នាំ២០២០ ក្រុម​ការងារ​កូន​ស្វា​ឆ្លាត​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​បោះពុម្ព​ផ្សាយ​ជា​បន្តបន្ទាប់​នូវ​កម្រង​សៀវភៅ​កូន​ស្វា​ឆ្លាត​សម្រាប់​រៀន​សរសេរ​អក្សរ​ខ្មែរ​ និង​សៀវភៅ​លំហាត់​គណិតវិទ្យា​សម្រាប់​មត្តេយ្យ​សិក្សា និង​បឋមសិក្សា ដែល​មក​ដល់​ពេល​នេះ​សរុប​មាន​ ២៦ ចំណងជើង​ហើយ។​

តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ប្រើ​ប្រាស់​កញ្ចប់​សម្ភារៈ​គណិតវិទ្យា​ថ្នាក់​ដំបូង សៀវភៅ​កូន​ស្វា​ឆ្លាត​បាន​ទៅ​ដល់​ដៃ​លោកគ្រូ​ អ្នកគ្រូ​ ទូទាំង​ខេត្ត​ស្ទឹងត្រែង ឧត្តរមានជ័យ និង​សៀមរាប ហើយ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ លោកគ្រូ អ្នក​គ្រូ​នឹង​ទទួល​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នេះ។

សៀវភៅ​ទាំងអស់​ដែល​លោកគ្រូ​ អ្នកគ្រូ​ទទួល​បាន​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សាលា​តាម​បណ្ដា​ខេត្ត​ដែល​បាន​រៀប​រាប់​ទាំង​នេះ ក៏​មាន​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​ និង​វេបសាយ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (www.facebook.com/krou.moeys.gov.kh) និង​វេបសាយ​កូន​ស្វា​ឆ្លាត (www.kounsvachhlat.com) ផងដែរ។ ប្រសិនបើ​ មាតាបិតា ឬ​អាណាព្យាបាល​ ចង់​បង្រៀន​កូន​របស់​ខ្លួន​បន្ថែម​ សូម​រក​ជាវ​សៀវភៅ​ទាំងនេះ​នៅ​តាម​បណ្ណាគារ និង​តូប​លក់​សៀវភៅ​នានា​ដែល​នៅ​ជិត​បំផុត ឬ​ក៏​ទាក់ទង​មក​ក្រុម​ការងារ​កូន​ស្វា​ឆ្លាត​តាម​រយៈ​ទូរស័ព្ទ​លេខ​ 061 33 84 33 (សែលកាត) ឬ 096 816 9488 (ស្មាត) ឬក៏​ ហ្វេសប៊ុក កូនស្វាឆ្លាត-kounsvachlat ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម។

Leave a Reply

Your email address will not be published. Required fields are marked *