បវេសនកាលថ្មី ២០២១ ហាត់​ប្រើខ្មៅដៃ ជាមួយ​សៀវភៅ​កូនស្វាឆ្លាត អ១

សៀវភៅលំហាត់ អ១

បវេសនកាលថ្មី ២០២១៖ តើ​អ្នក​មាន​កូន​ត្រូវ​ចូលរៀន​ថ្នាក់​ទី១ដែរ​ទេ? សាលារៀនបានចាប់ផ្ដើម​ដំណើរការឡើងវិញ​ហើយ។ ជា​ការ​ល្អ​ បើ​កូនៗ​មាន​បំណិន​មូលដ្ឋាន​ខ្លះៗ​មុន​ពេល​ចាប់ផ្ដើម​រៀន​សរសេរ​អក្សរ​។

កូនៗរបស់​អ្នក​​អាច​ទទួល​បាន​បំណិន​ទាំង​នោះដោយ​ប្រើ​សៀវភៅ​លំហាត់​កូនស្វា​ឆ្លាត អ១ ក្នុង​សប្ដាហ៍​នេះ ។ សៀវភៅ អ១ ជួយ​កូនរបស់​អ្នក​​ក្នុង​ការ​ប្រើ​ខ្មៅដៃ​ដើម្បី​ពង្រឹង​ចលនាសាច់​ដុំ​ដៃ​និង​ភ្នែក​ តាមរយៈ​ការ​​គូរ​បន្ទាត់ និង​ខ្សែ​កោង​ និង​ផាត់​ពណ៌​រូបភាព​ដើម្បី​សម្របសម្រួល​ចលនា​ឱ្យ​ត្រូវ​តាម​ទិស​នៃ​សំណេរ។ ការ​ធ្វើ​បែប​នេះ​មុន​ពេល​រៀន​អក្សរ ធ្វើឱ្យ​ពួកគេ​រៀន​អក្សរ​ឆាប់​ចេះ។

អ្នក​អាច​ទាញយក​សៀវភៅ​កូនស្វា​ឆ្លាត អ១ ពីវេបសាយ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ដោយ​ប្រើ​តំណភ្ជាប់ខាងក្រោម ហើយព្រីនដោយ​ខ្លួន​ឯង ឬក៏​រក​ជាវឈុត​សៀវភៅនេះដែល​មាន​៦ក្បាល (អ១ ដល់ អ៦)​ នៅតាម​បណ្ណាគារ ឬកន្លែង​លក់សៀវភៅនានា​នៅទូទាំងប្រទេស។ 

ទាញយក​សៀវភៅកូនស្វាឆ្លាត អ១ ពី៖ https://www.facebook.com/krou.moeys.gov.kh/posts/2164218090379264

Leave a Reply

Your email address will not be published. Required fields are marked *