“ការអានបណ្តុះវប្បធម៌សិក្សាពេញមួយជីវិត”

ទិវា​ជាតិ​អំណាន​លើក​ទី​ ៤ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃច័ន្ទ ៦ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ​ “ការ​អាន​បណ្ដុះ​វប្បធម៌​សិក្សា​ពេញ​មួយ​ជីវិត” ។ ទិវា​ជាតិ​អំណានលើក​ទី ៤ នេះ ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ ដោយសារ​មាន​ការ​តាំងពិព័រណ៍​សៀវភៅ​ជាច្រើន​ប្រភេទ​ក្នុង​រយៈ​ពេល​ ៣​ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់ ១១ ខែ​មីនា ហើយ​មាន​ការ​ចូល​រួម​ពី​សាលារៀន ស្ថាប័នឯកជន អង្គការ​នានា​ដែល​ធ្វើការ​លើ​វិស័យ​អប់រំ សិស្សនិស្សិត និង​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ​មួយ​សែន​ (១០០.០០០)នាក់ ។

គម្រោង​ កូន​ស្វា​ឆ្លាត របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក៏បាន​ចូលរួម​ពិព័រណ៍​សៀវភៅ និង​សម្ភារៈ​ផ្សេងៗ និង​ផលិត​ជា​ខ្សែ​វីដេអូ​ខ្លី​ស្ដីពី​វឌ្ឍនភាព​អំណាន​នៅ​កម្ពុជា​ផង​ដែរ។ សម្ភារៈ​របស់​យើង​សម្រាប់​ជួយ​កុមារ​ឱ្យ​រៀន​សរសេរ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ ​តាម​វិធី​សប្បាយៗ​ និង​មាន​ដំណាក់​កាល​ ។ យើង​ជឿជាក់​ថា ការ​ធ្វើ​ឱ្យ​ការ​សរសេរ​កាន់​តែ​ងាយស្រួល​រៀន កុមារ​ក៏​អាច​អភិវឌ្ឍ​បំណិន​អាន​របស់​គេ ។

វីដេអូ៖ ដំណើរ​វិវឌ្ឍ​នៃ​​ការ​លើក​កម្ពស់​អំណាន​នៅ​​កម្ពុជា ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ​ដៃគូ​អភិវឌ្ឍ​ សាលា​រៀន អាជ្ញាធរ​​​។

https://www.facebook.com/moeys.gov.kh/videos/373384876843821/

Leave a Reply

Your email address will not be published. Required fields are marked *