រឿងសេះរីករាយ
សុវណ្ណនិយាយថា “ចេញដំណើរ ហ៊ីហ៊ី ។ យកអង្ករនេះទៅឱ្យឪពុកម្ដាយរបស់ខ្ញុំ ។ ឯងស្គាល់កន្លែងដែលពួកគាត់រស់នៅហើយ ។”
ហ៊ីហ៊ីបញ្ចេញសំឡេង “ហេហេហេ!…” យ៉ាងខ្លាំង ហើយចេញដំណើរទៅ ។ វាដើរ កុប-កុប កុប-កុប ក្រឡឹងស្រះទឹក ប៉ុន្តែបន្តិចក្រោយមកវាត្រូវឡើងទៅលើភ្នំ ។ ហ៊ីហ៊ីដើរយឺតៗ កុប…កុប…កុប…កុប… រហូតដល់កំពូលភ្នំ ដើរកាត់តាមផ្ទៃរាបលើកំពូលភ្នំនោះ កុប កុប កុប កុប រួចចុះទៅម្ខាងទៀត កុប-កុប កុប-កុប ។ ហ៊ីហ៊ីសប្បាយចិត្តខ្លាំងណាស់ ។
ឱព្រះអើយ! ហ៊ីហ៊ីភ្លេចថាមានភ្នំចោតមួយទៀតនៅខាងមុខ ។ ហ៊ីហ៊ីអូសរទេះយឺតៗឡើងទៅលើភ្នំ កុប…កុប…កុប…កុប… ។ ដល់កំពូលភ្នំ ហ៊ីហ៊ីងើបក្បាល និងបញ្ចេញសំឡេង “ហេហេហេ!…” យ៉ាងខ្លាំង ។
ឪពុកម្ដាយរបស់សុវណ្ណរីករាយណាស់ដែលបានឃើញហ៊ីហ៊ីដឹកអង្ករមក ។ ពួកគាត់លើកអង្ករចេញពីរទេះ ហើយបានដាក់ទឹក និងស្មៅឱ្យហ៊ីហ៊ី ។
ពេលហ៊ីហ៊ីស៊ីស្មៅ និងផឹកទឹករួចហើយ វាក៏ត្រឡប់ទៅវិញ ។ វាចុះពីកំពូលភ្នំ កុប កុប កុប កុប ឡើងលើភ្នំមួយទៀត កុប…កុប…កុប…កុប… ។ នៅលើកំពូលភ្នំនោះ ហ៊ីហ៊ីមើលឃើញសុវណ្ណកំពុងធ្វើការនៅក្នុងស្រែ ។ ហ៊ីហ៊ីសប្បាយចិត្តណាស់ ព្រោះវាជិតមកដល់ផ្ទះវិញហើយ ។
ហ៊ីហ៊ីបក់កន្ទុយ ហើយបញ្ចេញសំឡេង “ហេហេហេ!…” យ៉ាងខ្លាំង ។ បន្ទាប់មកវាចុះពីភ្នំយ៉ាងលឿន កុប កុប កុប កុប ដើរក្រឡឹងស្រះទឹក កុប-កុប កុប-កុប ហើយក៏មកដល់ផ្ទះ ។ ហ៊ីហ៊ីរីករាយជាខ្លាំង ។
មុនពេលអាន ឬនិទានរឿងនេះ ចូរសម្រេចជាមុនសិនថាត្រូវធ្វើកាយវិការយ៉ាងណាសម្រាប់ពាក្យ សេះបញ្ចេញសំឡេង “ហេហេហេ…” សេះដើរ សេះបក់កន្ទុយ ។
ក្រោយពេលអាន មើលទៅអក្សរ ស (សរសេរនៅលើក្ដារខៀន ឬប្រើបណ្ណ) និងរំលឹករឿងឡើងវិញដោយគូសតាមផ្លូវដែលហ៊ីហ៊ីទៅ ។